ការហាមឃាត់ Kratom ធ្វើឲ្យមានការតវ៉ាប្រឆាំង
ពួកបាតុករ បានប្រមូលផ្តុំគ្នានៅខាងក្រៅសេតវិមាន កាលពីពាក់កណ្តាលខែកញ្ញាកន្លងទៅនេះ ដើម្បីទាមទារឲ្យផលិតផលធម្មជាតិមួយពីតំបន់អាស៊ីអាគ្នេយ៍ដែលគេហៅថា Kratom មានភាពស្របច្បាប់នៅក្នុងសហរដ្ឋអាមេរិកជាបន្តទៀត។ សារធាតុនេះ មិនមែនជាសារធាតុអាភៀនទេ ក៏ប៉ុន្តែ វាមានសារធាតុ Alkaloids ដែលមានឥទ្ធិពលទៅលើខួរក្បាលដូចជាថ្នាំហេរ៉ូអ៊ីនដែរ។ លោក Greg Flakus នៃ VOA រាយការណ៍ពីទីក្រុង Houston ថា រដ្ឋបាលប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក បានបន្ថែមផលិតផលធម្មជាតិនេះចូលក្នុងបញ្ជីរបស់ខ្លួន ថាជាសារធាតុខុសច្បាប់កាលពីចុងខែកញ្ញាកន្លងទៅនេះ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
26 កុម្ភៈ 2021
ស្វាអ៊ូរ៉ង់អ៊ូតង់ឥណ្ឌូណេស៊ីត្រូវបានដោះលែងទៅក្នុងព្រៃ
-
25 កុម្ភៈ 2021
ពលករចំណាកស្រុកមីយ៉ាន់ម៉ានៅថៃខឹងសម្បារនឹងរដ្ឋប្រហារដោយយោធា
-
18 កុម្ភៈ 2021
យោធាមីយ៉ាន់ម៉ាបង្ក្រាបការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ