ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ ពលរដ្ឋ​ខ្មែរ​នៅ​រដ្ឋ​អ៊ីល្លីណយ​ទៅ​បោះឆ្នោត​ដើម្បី​ពង្រឹង​ការ​ឆ្លើយតប​របស់​រដ្ឋ​មក​លើ​តម្រូវការ​របស់​សហគមន៍


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ពលរដ្ឋ​ខ្មែរ​ប្រមាណ​៨០ភាគ​រយ​នៃ​ចំនួន​ពលរដ្ឋ​ខ្មែរ​សរុប​ប្រាំពាន់​នាក់​នៅ​រដ្ឋ​អ៊ីល្លីណយ សហរដ្ឋ​អាមេរិក បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​រដ្ឋ និង​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ថ្មី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក លឿង សុភ័ណ្ឌ ប្រធាន​សមាគម​ខ្មែរ​រដ្ឋ​អ៊ីល្លីណយ ដែល​ធ្វើការ​ជាមួយ​សហគមន៍​ខ្មែរ​ទាក់ទង​នឹង​ផ្នែក​សេវា​សុខភាព សង្គម និង​វប្បធម៌។ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​នាង ទែន សុខស្រីនិត នៃ VOA លោក លឿង សុភ័ណ្ឌ បាន​ឲ្យ​ដឹង​ថា សហគមន៍​ខ្មែរ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​តំណាងរាស្ត្រ និង​អ្នក​ដឹកនាំ​នៅ​រដ្ឋ​អ៊ីល្លីណយ​នេះ ហើយ​ដើម្បី​ប្រយោជន៍​របស់​សហគមន៍ ពលរដ្ឋ​ខ្មែរ​នៅ​រដ្ឋ​នេះ​យល់​ដឹង​ច្រើន​ពី​សិទ្ធិ​ក្នុង​ការ​បោះឆ្នោត ហើយ​ស្វះស្វែង​ចូលរួម​ទៅ​បោះឆ្នោត​ទាំង​បោះឆ្នោត​ក្នុង​តំបន់ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ។ សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​នេះ​ទាំង​ស្រុង​ដូច​តទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG