បទសម្ភាសន៍ VOA៖ ទម្លាប់អានសៀវភៅត្រូវបណ្តុះតាំងពីវ័យជាទារកទៅ
បើតាមការឲ្យដឹងពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា មាននិស្សិតកម្ពុជាតែពីររូប ប៉ុណ្ណោះដែលបានបញ្ចប់ការការសិក្សាបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែក «វិទ្យាសាស្ត្របណ្ណាល័យ និងព័ត៌មាន»។ អ្នកនាង ម៉ៅ កុលាប គឺជានិស្សិតមួយរូបដែលបានបញ្ចប់ការសិក្សាផ្នែកបណ្ណាល័យ និងព័ត៌មាន ពីសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១០។ បច្ចុប្បន្ននេះ អ្នកនាង ម៉ៅ កុលាប គឺជានាយិកាបណ្ណាល័យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងជាអនុប្រធានសមាគមបណ្ណាល័យនៅកម្ពុជា។ នៅក្នុងបទសម្ភាសន៍ជាមួយនឹងនាង ហ៊ាន សុជាតា នៃ VOA អ្នកនាង ម៉ៅ កុលាបបានលើកឡើងថា ការអភិវឌ្ឍបណ្ណាល័យឲ្យមានឯកសារតម្កល់សម្បូរបែបនិងមានភាពទាក់ទាញអាចរួមចំណែកបណ្តុះទម្លាប់អានដល់ប្រជាពលរដ្ឋកម្ពុជា។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៕