បទសម្ភាសន៍ VOA៖ ពលរដ្ឋខ្មែរនៅក្រុងឡូវែលមួយចំនួនឆ្លៀតឱកាសទៅបោះឆ្នោតមុនថ្ងៃបោះឆ្នោតមកដល់
មកទល់ពេលនេះ ពលរដ្ឋខ្មែរមួយចំនួននៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត បានទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីបណ្តើរៗហើយ មុនថ្ងៃបោះឆ្នោតមកដល់ដែលត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ។ នេះបើយោងតាមលោក លាង ស៊ីដនី ប្រធានគម្រោងសិទ្ធិពលរដ្ឋនៃមជ្ឈមណ្ឌលសុខភាពសហគមន៍ឡូវែល។ នៅក្នុងបទសម្ភាសន៍ជាមួយនឹងនាង ទែន សុខស្រីនិត នៃ VOA លោក លាង ស៊ីដនី បានឲ្យដឹងថា សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មីនេះ ពលរដ្ឋខ្មែរនៅទីក្រុងនេះកាន់តែច្រើននាំគ្នាទៅបោះឆ្នោត ដោយសារការផ្សព្វផ្សាយពីការបោះឆ្នោតបានទូលំទូលាយ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៕