បទសម្ភាសន៍ VOA៖ អតីតបុគ្គលិកគ.ជ.ប.ចែករំលែកពីបទពិសោធន៍បោះឆ្នោតនៅអាមេរិក
អ្នកស្រី កង សុផា អាយុ៧០ឆ្នាំ ជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរម្នាក់រស់នៅជាយក្រុង Oakland រដ្ឋ California។ បើទោះបីអ្នកស្រីបានចូលសញ្ជាតិអាមេរិកតាំងពីឆ្នាំ២០០៥ និងធ្លាប់បម្រើការខាងការបោះឆ្នោតកាលពីពេលដែលអ្នកស្រីរស់នៅប្រទេសកម្ពុជាក្តី ឆ្នាំនេះគឺជាលើកដំបូងហើយដែលអ្នកស្រីបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក តាមរយៈការបោះឆ្នោតជាមុនតាមប្រៃសណីយ៍។ កាលពីខែកញ្ញា លោក សឹង សុផាត នៃ VOA បានទៅជួបអ្នកស្រីនៅគេហដ្ឋាននៅជាងក្រុង Oakland រដ្ឋ California ដើម្បីសាកសួរអំពីមូលហេតុអ្នកស្រីមិនបានចូលរួមការបោះឆ្នោតកន្លងមក ផលប្រយោជន៍នៃការបោះឆ្នោតតាមប្រៃសណីយ៍ និងបេក្ខជនប្រធានាធិបតីដែលអ្នកស្រីគ្រោងនឹងបោះឆ្នោតឲ្យ។