ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍VOA៖ អ្នក​ជំនាញ​ខាង​អំណាន ចង់​ឃើញ​ការផ្ដល់​អំណោយ​ជា​សៀវភៅ​មួយ​ក្បាល​ដល់​គ្រប់​ទារក​ដែល​ទើប​នឹង​កើត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ជាទូទៅ​ប្រជាពលរដ្ឋ​កម្ពុជា​មិន​សូវ​ចូលចិត្ត​អាន​សៀវភៅ​ទេ ដោយសារ​តែ​ទម្លាប់​ និង​ការអប់រំ​ជាដើម។ ក៏ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នកជំនាញ​ក្នុងការ​សរសេរ​និង​បណ្ណារក្ស​ជា​ច្រើន បាន​ជួយ​ជំរុញ​ឲ្យ​មាន​ការ​អាន​បន្ថែម​ទៀត​ក្នុង​ប្រទេស​កម្ពុជា។ កាលពី​សប្ដាហ៍​មុន លោកស្រី Nancy Pearl អ្នកជំនាញ​ផ្នែក​អំណាន​ពី​សហរដ្ឋ​អាមេរិក ដែល​បាន​បម្រើការ​ជា​បណ្ណារក្ស​ជា​ច្រើន​ឆ្នាំ និង​ជា​ជ័យលាភី​នៃ​ពាន​រង្វាន់ Women's National Book Award ផង​នោះ បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ការអាន​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​នេះ។ លោក​ ណឹម សុភ័ក្រ្តបញ្ញា​ នៃ​ VOA​ បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​លោកស្រី​ Nancy Pearl អំពី​សារៈសំខាន់​នៃ​ការ​អាន​សៀវភៅ​ ​និង​ការ​ជំរុញ​ឲ្យ​មាន​ការ​អាន​​ឲ្យ​បាន​ច្រើន​នៅ​ប្រទេស​កម្ពុជា។ សូម​លោក​អ្នក ស្តាប់​បទ​សម្ភាសន៍​ផ្ដាច់​មុខ​រវាង​ VOA​ និង​លោកស្រី​ Nancy Pearl នេះ​ ដូច​តទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG