ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍VOA៖ ក្រោយ​ការរារាំង​មិន​ឲ្យ​លោក​វិល​ទៅ​កម្ពុជា លោក សម រង្ស៊ីថា លោក ហ៊ុន សែន«កំសាក‍»ខ្លាច​ចាញ់​ឆ្នោត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ចាត់​ទុកថា ការរារាំង​លោក​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​កម្ពុជា ឬ ការនិរទេស​ខ្លួន​លោក​ជា​ផ្លូវការ​ពី​អាជ្ញាធរ​កម្ពុជា គឺជា​ការ​បំបិទ​សម្លេង​មេដឹកនាំ​ក្រុមប្រឆាំង​មិន​ឲ្យ​ប្រកួត​ក្នុង​ពេល​បោះឆ្នោត​ដោយ​ស្មើភាព ហើយនឹង​ការបង្ហាញ​ថា គណបក្ស​គ្រប់គ្រង​ប្រទេស​បំបាត់​គូប្រកួត​ស្របច្បាប់​ដែល​មាន​កម្លាំង​ប្រហាក់​ប្រហែល​គ្នា។ លោក​បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ថា «កំសាក‍» ដោយ​ខ្លាច​ចាញ់​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៨។ លោក សុខ ខេមរា នៃ VOA ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន បាន​សម្ភាស​ជាមួយ​លោក សម រង្ស៊ី ពី​ប្រទេស​ស្វីស​កាលពី​ថ្ងៃពុធ​ទី២៦ ខែតុលា​នេះ អំពី​រឿង​រ៉ាវ​ទាក់ទង​នឹង​ការរារាំង​លោក​មិន​ឲ្យ​វិល​ទៅ​កាន់​ប្រទេស​កម្ពុជា​នេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG