បទសម្ភាសន៍ VOA៖ លោកសុខ ឥសានពន្យល់ពីទស្សនៈគណបក្សប្រជាជនចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
កំណត់និពន្ធ៖ កាលពី២៥ឆ្នាំមុន គឺនៅថ្ងៃទី២៣ខែតុលា គ្រប់ភាគីជម្លោះកម្ពុជាទាំងអស់ បានឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលជាចំណុចផ្តើមនៃការកសាងសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជាឡើងវិញក្រោយពីសង្គ្រាមស៊ីវិល ជិតបីទសវត្សរ៍។ ក្នុងគ្រានោះដែរ គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានលើបន្តុបដោយវៀតណាមឲ្យគ្រប់គ្រងប្រទេសកម្ពុជា ក៏ជាភាគីមួយក្នុងចំណោមភាគីជម្លោះទាំង៤។ លោក នៅ វណ្ណារិន នៃ VOA បានជួបសម្ភាសន៍ជាមួយនឹងលោក សុខ ឥសាន អ្នកនាំពាក្យនៃគណបក្សប្រជាជនកម្ពុជា អំពីមូលហេតុនៃការសម្រេចចិត្តចូលរួមកិច្ចព្រមព្រៀងនេះ និងការវិវត្តថ្មីៗ ក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ បទសម្ភាសន៍នេះក៏នឹងមានផ្សាយជូនទាំងស្រុង ជាវីដេអូផងដែរនៅពេលខាងមុខ៕