បទសម្ភាសន៍VOA៖ ព្រះតេជគុណ លួន សុវាត បន្តផ្សព្វផ្សាយធម៌និងបញ្ហាសង្គមនៅស.រ.អា
ព្រះតេជគុណ លួន សុវាត ព្រះសង្ឃកម្ពុជាមួយអង្គដែលតស៊ូមតិរឿងសិទ្ធិមនុស្សនិង សេរីភាព បាននិមន្តមកដល់ស.រ.អាដើម្បីផ្សព្វផ្សាយអំពីបញ្ហាសង្គមនិងធម៌ព្រះពុទ្ធ សាសនាដល់ពលរដ្ឋនៅឯនាយសមុទ្រឲ្យបានយល់ដឹងអំពីបញ្ហាដែលកំពុងកើតឡើងក្នុងប្រទេសកម្ពុជា។ ព្រះតេជគុណនឹងនិមន្តទៅកាន់រដ្ឋនានាក្នុងស.រ.អាមុនបញ្ចប់ទស្សនកិច្ច១ខែនៅប៉ុន្មានសប្តាហ៍ខាងមុខ។ ក្នុងបទសម្ភាសជាមួយលោក សុខ ខេមរា នៃ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែតុលាកន្លងទៅនេះ ព្រះអង្គមានថេរដិកាអំពីគោលបំណងនិមន្ត មកស.រ.អា.អំពីបញ្ហាការចុះឈ្មោះបោះឆ្នោតប្រគេនដល់ព្រះសង្ឃនិងបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា៕