ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍ VOA៖ ប្រេសិត​ពិសេស​អ.ស.ប.​និយាយ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា


កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​ទៅ​ លោកស្រី​ Rhona Smith​ អ្នក​រាយការណ៍​ពិសេស​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំ​នៅ​ក្រុង​ហ្សឺណែវ​អំពី​ឱនភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ លោក​ស្រី​ Rhona Smith​ បាន​ក៏​បញ្ជាក់​ពី​បន្ថែម​ថា​ ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ក្នុង​គាប​សង្កត់​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​និង​តាក់តែង​ច្បាប់​ដោយ​ការ​ខ្វះ​ការ​ពិគ្រោះ​យោបល់​ជា​ដើម។ នៅ​សប្ដាហ៍​នេះ​ លោកស្រី​បាន​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​លើក​ទី​៣​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​ការ​ស្វែង​យល់​បន្ថែម​ទៀត​លើ​ការ​វិវត្ត​ថ្មីៗ​ក្នុង​ប្រទេស​កម្ពុជា។​ លោក​ នៅ វណ្ណារិន ​នៃ​ VOA​ បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជា​មួយ​លោក​ស្រី​ Rhona Smith​ លើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​នេះ៕

XS
SM
MD
LG