ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទសម្ភាសន៍VOA៖ អ្នកការទូត​បារាំង​បង្ហាញ​ពី​កំហុស​ឆ្គង​ក្នុង​ការអនុវត្ត​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

  • ម៉ែន គឹមសេង

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​១៩៩១​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ដើម្បី​បញ្ចប់​ជម្លោះ​ជាច្រើន​ឆ្នាំ​រវាង​ភាគី​ខ្មែរ​នានា​ដែល​ក្នុង​នោះ​មាន​ភាគី​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដែល​លើក​បន្តុប​ដោយ​ប្រទេស​វៀតណាម​ ភាគី​អ្នក​តស៊ូ​រាជានិយម​ ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​របស់​លោក​សឺន សាន​និង​ភាគី​ខ្មែរ​ក្រហម។ ២៥ឆ្នាំ​ក្រោយ​មក​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​ត្រូវ​បាន​អនុវត្ត​តាម​ត្រឹមត្រូវ​ទេ។ លោក​Claude Martin ​អតីត​ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​បារាំង​និង​ជាអ្នក​ចូលរួម​ផ្តួចផ្តើម​ឱ្យ​មានការចរចា​សន្តិភាព​នៅ​កម្ពុជា​តាំងពីឆ្នាំ​១៩៨៧​បានប្រាប់VOA​ថា​ការអនុវត្ត​​កិច្ចព្រមព្រៀង​នេះបាន​ខុស​ឆ្គង​តាំងពី​ដំបូង​ទី​មកម្ល៉េះ​ហើយ​វា​សម្រេច​បាន​តែ​ពាក់​កណ្តាល​ទេ។ លោក​ម៉ែន គឹមសេង ​អ្នករាយការណ៍​ព័ត៌មាន​វីអូអេ​បាន​ជួប​សម្ភាស​ពិសេស​ជាមួយ​នឹង​លោក​ Claude Martin ​នៅ​ទីក្រុង​ប៉ារីស។ ខាងក្រោម​នេះ​ជា​ខ្លឹមសារ​បទសម្ភាស​ទាំងស្រុង៕

XS
SM
MD
LG