អ.ស.ប. សរសើរកម្ពុជាលើការចូលរួមដោះស្រាយបញ្ហាពិភពលោក ទោះជាបារម្ភរឿងសិទ្ធិមនុស្ស
មន្ត្រីអង្គការសហប្រជាជាតិបានថ្លែងថា កម្ពុជាបានចូលរួមក្នុងកិច្ចការអន្តរជាតិមួយចំនួនដំណាលគ្នា ដែលកម្ពុជាខ្លួនឯងកំពុងអភិវឌ្ឍប្រទេស ដែលទើបងើបពីសង្គ្រាមជាច្រើនទសវត្សរ៍។ លោក សុខ ខេមរា នៃ VOA បានចុះទៅយកព័ត៌មាននៅទីក្រុងញូវយ៉ក ក្នុងពេលដែលមេដឹកនាំពិភពលោកជួបប្រជុំមហាសន្និបាតអ.ស.ប.លើកទី៧១ ដែលកម្ពុជាបានបញ្ជូនតំណាងមកថ្លែងសុន្ទរកថាកាលពីចុងខែកញ្ញា ហើយបានធ្វើសេចក្តីរាយការណ៍ថា ការអភិវឌ្ឍន៍ ការចូលរួមចំណែកក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ បន្ថែមលើការបញ្ជូនកម្លាំងទ័ពចូលរួមបេសកកម្មរក្សាសន្តិភាព គឺជាការលើកទឹកចិត្តដល់កម្ពុជាពីអ.ស.ប.៕