ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ ការ​ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​នៅ​ក្រុង​ឡូវែល​អាច​នាំ​ឲ្យ​មាន​តំណាង​ជា​ជនជាតិ​ភាគតិច​នៅ​សាលាក្រុង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សកម្មជន​មួយ​ក្រុម​ជជែក​ពិភាក្សា​គ្នា​អំពី​ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង ឬ​ហៅថា At-Large នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​កញ្ញា​ ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​នេះ។ លោក លាង ស៊ីដនី ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់ និង​ជា​ប្រធាន​ដឹកនាំ​គម្រោង​ស្តី​ពី​សិទ្ធិ​ពលរដ្ឋ​នៃ​មជ្ឈមណ្ឌល​សុខភាព​សហគមន៍ Lowell បាន​ឲ្យ​ដឹង​ថា ការ​ចង់​ផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​នេះ គឺ​ដើម្បី​ឲ្យ​ក្រុម​ជនជាតិ​ភាគតិច​ ដូចជា​ខ្មែរ​អាមេរិកាំង​ជា​ដើម មាន​តំណាង​របស់​ខ្លួន​នៅ​ក្រុម​ប្រឹក្សា​ក្រុង និង​គណៈកម្មាការ​សាលារៀន។ សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​រវាង​នាង ទែន សុខស្រីនិត នៃ VOA ជាមួយ​នឹង​លោក លាង ស៊ីដនី ដូច​តទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG