ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍ VOA៖ ​ពលករ​ខ្មែរ​នៅ​ថៃ​ស្រប​ច្បាប់​អាច​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​មាន​ការ​សម្រួល​ពី​រដ្ឋាភិបាល​ថៃ


ពលករ​ចំណាក​ស្រុក​ខ្មែរ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ​សព្វថ្ងៃ​នេះ​មាន​ចំនួន​ប្រមាណ​៣០ម៉ឺន​នាក់ ដែល​អាច​មាន​សិទ្ធិ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​បាន ដោយ​មិន​ចាំបាច់​បោះ​ត្រា​លើ​លិខិត​ឆ្លង​ដែន​សារ​ឡើង​វិញ​ ឬ​បង់​ថ្លៃ​អ្វី​ទេ។ នេះ​បើ​យោង​តាម​លោក​ស្រី មូ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​បេសកកម្ម​មួយ​ជួយ​ពលករ​ចំណាក​ស្រុក​ខ្មែរ​ចុះ​ឈ្មោះ​បោះឆ្នោត។ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ VOA លោក​ស្រី មូ សុខហួរ បាន​បញ្ជាក់​ថា នេះ​គឺជា​ការ​ឆ្លង​តប​វិជ្ជមាន​មួយ​ពី​រដ្ឋាភិបាល​ថៃ ដែល​ជួយ​សម្រួល​ដល់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​ពលករ​ចំណាក​ស្រុក​ខ្មែរ។ បើ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​មាន​ចម្ងល់​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ ពួក​គេ​អាច​ទាក់ទង​លោកស្រី​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ស្រី​បាន។ សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍ VOA រវាង​នាង​ទែន សុខស្រីនិត និង​លោកស្រី មូ សុខហួរ​ អំពី​កិច្ចការ​បន្ថែម​ដែល​ត្រូវ​ធ្វើ ដើម្បី​សម្រួល​ដល់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​ពលករ​ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ​ដូច​តទៅ៕

XS
SM
MD
LG