ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋ Minnesota ស្វែង​រក​អន្តរាគមន៍​ដើម្បី​បញ្ឈប់​ការ​បញ្ជូន​ខ្មែរ​អាមេរិកាំង​ទៅ​កម្ពុជា​វិញ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ប្រមាណ​១២០នាក់ បាន​ធ្វើ​បាតុកម្ម​​នៅ​មុខ​ការិយាល័យ​អន្តោប្រវេសន៍​ប្រចាំ​រដ្ឋ Minnisota កាលពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​នេះ ដើម្បី​ស្វែងរក​អន្តរាគមន៍​ឲ្យ​បញ្ឈប់​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​៨នាក់​ទៅកាន់​ប្រទេស​កម្ពុជា ដោយសារ​តែ​ពួកគេ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ណា​មួយ ដែល​ពួកគេ​បាន​ជាប់​ទោស​រួច​ហើយ។ លោក​ សេក កុសល នាយក​អង្គការ​សភាខ្មែរ​អន្តរជាតិ ប្រចាំ​នៅ​រដ្ឋ Minnesota បាន​ប្រាប់ VOA ថា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​កំពុង​តែ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុងការ​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កម្ពុជា​វិញ ដោយសារ​តែ​ចន្លោះ​ប្រហោង​ដែល​មាន​នៅក្នុង​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អាមេរិក​ឆ្នាំ​២០០២ យល់​ព្រម​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ដែល​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ ទាំង​អ្នក​មក​រស់នៅ​សហរដ្ឋ​អាមេរិក​មុន​ឆ្នាំ​១៩៩៦ និង​ក្រោយ​ឆ្នាំ​១៩៩៦។ សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​រវាង​នាង ទែន សុខស្រីនិត នៃ VOA ជាមួយ​នឹង​លោក សេក កុសល ជុំវិញ​ការ​ស្វែងរក​អន្តរាគមន៍​នេះ​ដូច​តទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG