បទសម្ភាសន៍VOA៖ មន្ត្រីបក្សប្រឆាំងថា យុវជនខ្មែរ គួរតែទទួលបានឱកាសក្នុងការដឹកនាំប្រទេស ដូចកូនអ្នកនយោបាយដែរ (ភាគ៤)
ថ្នាក់ដឹកនាំវ័យក្មេងនៃគណបក្សសង្គ្រោះជាតិ លើកឡើងថា ប្រព័ន្ធដឹកនាំប្រទេសកម្ពុជា មិនគួរត្រូវបានរៀបចំជាលក្ខណៈបន្តពូជ ពីឪពុកទៅកូននោះទេ ពោលគឺ ត្រូវបើកឱកាសឲ្យយុវជនទូទៅ អាចប្រឡូកក្នុងវិស័យនយោបាយនិងប្រកួតប្រជែងគ្នាដោយសមត្ថភាពនិងភាពថ្លៃថ្នូរ ដើម្បីធានាឲ្យកម្ពុជា មានមេដឹកនាំជំនាន់ក្រោយដែលមានសមត្ថភាពនិងលក្ខណៈសម្បត្តិគ្រប់គ្រាន់។ លោក សាយ មុន្នី នៃVOA បានធ្វើបទសម្ភាសន៍ជាមួយកញ្ញា កឹម មនោវិទ្យា អគ្គនាយករងទទួលបន្ទុកខាងទំនាក់ទំនងសាធារណៈនៃគណបក្សសង្គ្រោះជាតិ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់កញ្ញា មកកាន់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។ នេះជាភាគទី៤នៃបទសម្ភាសន៍ដែលមានបួនភាគ៕