បទសម្ភាសន៍VOA៖ បក្សប្រឆាំងថា ការប្រកួតមិនយុត្តិធម៌ទេ បើខ្លួនត្រូវគេដាក់ខ្នោះនិងបិទភ្នែករួចបោះឡើងលើសង្វៀនប្រដាល់នយោបាយនោះ (ភាគ២)
មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិអះអាងថា ការប្រកួតប្រជែងនយោបាយនៅកម្ពុជា មិនមានភាពស្មើភាពនិងទទួលយកបានជាលក្ខណៈអន្តរជាតិទេ នៅពេលដែលគណបក្សប្រឆាំង ត្រូវគេដាក់ខ្នោះនិងបិទភ្នែករួចហើយ ត្រូវគេបោះចូលសង្វៀនប្រដាល់នយោបាយនោះ។ លោក សាយ មុន្នី នៃVOA បានធ្វើបទសម្ភាសន៍ជាមួយកញ្ញា កឹម មនោវិទ្យា អគ្គនាយករងទទួលបន្ទុកខាងទំនាក់ទំនងសាធារណៈនៃគណបក្សសង្គ្រោះជាតិ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់កញ្ញា មកកាន់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។ នេះជាភាគទី២នៃបទសម្ភាសន៍ដែលមានបួនភាគ៕