ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump៖ កងការពារ​របស់​លោកស្រី Clinton គួរ​ឈប់​កាន់កាំភ្លើង


យុទ្ធនាការឃោសនា​របស់​បេក្ខជន​ប្រធានាធិបតី​ Donald Trump​​ កាល​ពីថ្ងៃទី ១៦ កញ្ញា ២០១៦។(AP Photo/Manuel Balce Ceneta)
យុទ្ធនាការឃោសនា​របស់​បេក្ខជន​ប្រធានាធិបតី​ Donald Trump​​ កាល​ពីថ្ងៃទី ១៦ កញ្ញា ២០១៦។(AP Photo/Manuel Balce Ceneta)

បេក្ខជន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​តំណាង​ឲ្យ​គណបក្ស​សាធារណរដ្ឋ​លោក​ Donald Trump​ បាន​ថ្លែង​ថា​ កង​ការពារ​របស់​លោកស្រី​ Hillary Clinton ដែល​ជា​ដៃគូ​ប្រជែង​របស់​លោក​នោះ​ គួរ​តែ​ឈប់​កាន់​កាំភ្លើង​ ពី​ព្រោះ​ថា​លោកស្រី​ចង់​កែប្រែ​ច្បាប់​កាំភ្លើង​ ដែល​ផ្តល់​សិទ្ធិ​ដល់​ពលរដ្ឋ​ក្នុង​ការ​កាន់​កាំភ្លើង។​

នៅ​ក្នុង​បាតុកម្ម​មួយ​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ Miami​ កាល​ពី​ថ្ងៃ​សុក្រ​ លោក​ Trump​ បាន​ថ្លែង​ថា៖«យក​កាំភ្លើង​ពួក​គេ​ចេញ​ទៅ​ហើយ​ចាំ​មើល​ទាំងអស់​គ្នា​ថា​ នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​លោកស្រី​ Clinton។​ វា​ពិត​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់‍»។​

លោកស្រី​ Clinton គាំទ្រ​ច្បាប់​កាំភ្លើង​ ប៉ុន្តែ​លោកស្រី​ចង់​ឲ្យ​បង្កើន​ការ​តឹងរ៉ឹង​ជាងនេះ​ក្នុង​ការ​កាន់​កាំភ្លើង​ ដូចជា​លោកស្រី​ចង់​ឲ្យ​មាន​ការ​ឆែក​ប្រវត្តិរូប​ជាដើម។​

អ្នក​គ្រប់គ្រង​យុទ្ធនាការ​របស់​លោកស្រី Clinton​ បាន​ថ្លែងថា​៖ ការ​លើកឡើង​របស់​លោក Trump​ គឺ​ជា​ការ​ញុះញង់​ចង់​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​អំពើ​ហិង្សា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG