បទសម្ភាសន៍VOA៖ កវីអូស្ត្រាលី និពន្ធកំណាព្យរៀបរាប់ពីជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា
អ្នកនិពន្ធនិងកវីជនជាតិអូស្ត្រាលីម្នាក់ បានឆ្លុះបញ្ចាំងពីជីវិតរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរ តាមរយៈកំណាព្យតាមបែបសេរីរបស់លោក។ លោក Scott Bywater បានរស់នៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង៥ឆ្នាំមកហើយ។ លោក Scott Bywater ក៏បានសរសេរសៀវភៅដែលមានចំណងជើងថា In Voluntary Exile ឬ «ការនិរទេសខ្លួនដោយស្ម័គ្រចិត្ត» ដែលរៀបរាប់ពីបទពិសោធន៍របស់លោក នៅពេលមករស់នៅក្នុងប្រទេសកម្ពុជានេះផងដែរ។ លោក និម សុភក្តិបញ្ញា នៃ VOA បានសម្ភាសន៍កវី Scott Bywater កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ៕