ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍VOA៖ បក្សជំទាស់ នឹងដាក់ញ្ញតិដល់ប្រទេសហត្ថលេខីក្រុងប៉ារីសរឿងធ្វើទុក្ខបុកម្នេញនយោបាយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិគឺ កញ្ញា កឹម មនោវិទ្យា កំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីជួបជាមួយក្រុមអ្នកគាំទ្រនិងមន្ត្រីអាមេរិកជាន់ខ្ពស់នានា រយៈពេលជាងពីរសប្តាហ៍រហូតដល់ដើមខែកញ្ញានេះ។ ហើយមុនពេលកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឡាវ សប្តាហ៍ខាងមុខដែលមានមេដឹកនាំកំពូលចូលរួមនោះ គណបក្សសង្គ្រោះជាតិគ្រោងនឹងដង្ហែញ្ញតិដាក់ជូនស្ថានទូតអាស៊ានមួយចំនួន ដែលជាប្រទេសហត្ថលេខីក្រុងប៉ារីសនិងទូតបច្ចឹមប្រទេសដើម្បីឲ្យប្រទេសទាំងនោះបានយល់ពីស្ថានការណ៍នយោបាយកម្ពុជានិងជួយដោះស្រាយបញ្ហាកម្ពុជា។ ការដាក់ញ្ញតិនេះគឺកើតមានឡើងបន្ទាប់ពីក្រុមយោធាបានប្រកាសពីការប៉ុនប៉ងចាប់ខ្លួនក្រុមមេដឹកនាំគណបក្សជំទាស់គឺ លោក កឹម សុខា និងលោក សម រង្ស៉ី ទៅតុលាការ ដែលគ្រោងនឹងចាត់វិធានការច្បាប់ឆាប់ៗលើក្រុមមេដឹកនាំគណបក្សជំទាស់។ លោក សុខ ខេមរា នៃ VOA បានសម្ភាសន៍កញ្ញា កឹម មនោវិទ្យា ដែល ជាអគ្គនាយករងកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិនៅក្នុងបន្ទប់ផ្សាយរបស់ VOA នៅ រដ្ឋធានីវ៉ាស៊ីនតោន៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG