បទសម្ភាសន៍VOA៖ បទពិសោធន៍ និងឧបសគ្គនានាក្នុងការសរសេរសៀវភៅ
លោក នៅ សករាជ ដែលទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្របានបញ្ចប់ការសរសេរសៀវភៅចំនួន៣ក្បាល។ សៀវភៅ «ទំនាក់ទំនងអន្តរជាតិ៖ ទ្រឹស្តី និងជាក់ស្តែងនិយម» សៀវភៅ «យន្តការសិទ្ធិមនុស្សអាស៊ាន និងប្រព័ន្ធសិទ្ធិមនុស្សអន្តរជាតិ» និងសៀវភៅ «ហ៊ូជីមិញ៖ ជីវិត និងវិន័យបក្ស» របស់លោកត្រូវបានបោះពុម្ភផ្សាយជាសាធារណៈរួចទៅហើយ។ លោក ប៊ុន ប៉េងហ៊ុយ នៃ VOA ជួបសន្ទនាជាមួយលោក នៅ សករាជ អំពីបទពិសោធន៍ និងឧបសគ្គនានាក្នុងការសរសេរសៀវភៅរបស់លោក៕