បទសម្ភាសន៍ VOA៖ សិស្សមេធាវី តែ មុយគីម និយាយពីគន្លឹះខ្លះៗដើម្បីប្រឡងចូលសាលាមេធាវី
មេធាវីជាវិជ្ជាជីវៈមួយក្នុងវិស័យច្បាប់ ដែលគេអាចប្រកបវិជ្ជាជីវៈនេះបាន ដោយការប្រឡងចូលមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ឬហៅសាមញ្ញថា សាលាមេធាវី ឬតាមការដាក់ពាក្យទៅកាន់គណៈមេធាវី។ ប៉ុន្តែដើម្បីប្រឡងជាប់នៅសាលាមេធាវី តើត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច? លោក ប៊ុន ប៉េងហ៊ុយ នៃ VOA បានជួបសន្ទនាជាមួយកញ្ញា តែ មុយគីម ដែលជាបច្ចុប្បន្នជាសិស្សមេធាវី និងជានិស្សិតទទួលបានអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន (MEXT) ពីបទពិសោធន៍ និងការត្រៀមខ្លួនរបស់កញ្ញា មុនប្រឡងចូលសាលាមេធាវី។ សូមប្រិយមិត្តស្តាប់បទសម្ភាសន៍ដូចតទៅ៖