លោកស្រី Hillary Clinton សន្យាកសាងអនាគតសហរដ្ឋអាមេរិកឲ្យបានប្រសើរជាងមុន
នៅក្នុងការថ្លែងសុន្ទរកថាទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃព្រហស្បតិ៍ទី ២៨ ខែកក្កដា កន្លងទៅនេះ លោកស្រី Hillary Clinton បានជំរុញឲ្យអ្នកបោះឆ្នោតទាំងអស់ កុំចុះចាញ់នយោបាយបង្កភាពភ័យខ្លាច។ លោកស្រីប្តេជ្ញាថា នឹងបង្រួបបង្រួមសហរដ្ឋអាមេរិក និងធ្វើឲ្យសហរដ្ឋអាមេរិកមានភាពរីកចម្រើនទៅមុខ បើសិនជា លោកស្រីត្រូវបានគេបោះឆ្នោតជ្រើសរើសឲ្យធ្វើជាប្រធានាធិបតី នៅខែវិច្ឆិកាខាងមុខនេះ។ លោក Jim Malone នៃ VOA រាយការណ៍អំពីរឿងនេះពីទីក្រុង Philadelphia រដ្ឋ Pennsylvania ហើយលោក ភី សុភាដា ជូនសេចក្តីប្រែសម្រួល៕