ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ទូត​អាល្លឺម៉ង់​បញ្ចប់​បេសកកម្ម​​ការ​ទូត​ដោយ​ក្តី​​​បារម្ភ​ពី​​ស្ថានភាព​នយោបាយខ្មែរ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ក្នុង​ខែ​កក្កដា​នេះ លោក Joachim von Marschall អតីត​ឯក​អគ្គរដ្ឋទូត​​ប្រទេស​អាល្លឺម៉ង បាន​បញ្ចប់​បេសកកម្ម​​​​ការ​​​ទូត​នៅ​កម្ពុជា​កាល​ពី​ដើម​សប្តាហ៍​មុន ដោយ​មាន​ទស្សនវិស័យ​​​​អាប់អួរ​អំពី​ស្ថានភាព​នយោបាយ​ សេដ្ឋកិច្ច និង​កិច្ច​ប្រឹងប្រែង​កំណែទម្រង់​នៅ​កម្ពុជា​ នៅ​មុន​ការ​បោះឆ្នោត​ខាង​មុខ។ ​​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​តាម​ទូរស័ព្ទ​ជាមួយ​លោក​ សឹង សុផាត នៃ VOA កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា​ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​អាណត្តិ​ការ​ទូត​របស់​លោក ​អតីត​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​រូប​នេះ​​ថ្លែង​ថា បរិយាកាស​នយោបាយ​​និង​សង្គម​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​លក្ខណៈ​បែកបាក់​ខ្លាំង ដែល​ជា​កត្តា​ជំរុញ​ឲ្យ​មាន​ព្រឹត្តិការណ៍​ការ​សម្លាប់​សកម្មជន​ដូច​ជា​លោក កែម ឡី​ នា​ពេល​ថ្មីៗ​នេះ​ជា​ដើម។ យ៉ាង​នេះ​ក្តី អ្នក​ការ​ទូត​ទើប​ចប់​អាណត្តិ​រូប​នេះ​​មាន​សុទិដ្ឋិនិយម​ថា​ ការ​ផ្លាស់​ប្តូរ​នឹង​មាន​ជា​ដាច់​ខាត ​ក្នុង​រយៈ​យូរ​ទៅ​មុខ ដែល​ការ​ផ្លាស់​ប្តូរ​នេះ​នឹង​ត្រូវ​ជំរុញ​ដោយ​យុវជន​ជំនាន់​ក្រោយ​របស់​កម្ពុជា​ដែល​មាន​ការ​ទាមទារ​និង​ការ​រំពឹង​ទុក​ក្នុង​ជីវិត​ច្រើន​ជាង​មុន។ សូម​ស្តាប់​បទ​សម្ភាសន៍​នេះ​ទាំង​ស្រុង​ដូច​តទៅ៖

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG