ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍​ VOAផ្តាច់​មុខ៖ បងប្អូន​ភ្លោះ​ជា​សហការី​ស្និទ្ធ​នឹង​​លោក​កែម​ ឡី​ទទួល​បាន​ការ​គាំពារ​ពី​អ.ស.ប.


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បងប្អូន​ភ្លោះ​ពីរ​នាក់​ដែល​ជា​សកម្មជន​ជំនិត​នឹង​លោក​បណ្ឌិត កែម ឡី​​ បាន​និយាយ​ថា ​អង្គការ​មួយ​ក្នុង​ប្រទេស​អាមេរិក​បាន​ដាក់​ពាក្យ​ធានា​ ដើម្បី​ផ្តល់​ជម្រក​ដល់​ពួក​គេ​ ក្រោយ​ពេល​ដែល​ពួក​គេ​ទាំង​ពីរ​ទទួល​បាន​ការ​គាំពារ​ពី​អង្គការ​សហ​ប្រជាជាតិ​(អ.ស.ប)​ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ​ នៅ​ថ្ងៃ​ពុធ​នេះ។​ នាង ធីតា វីន ​​នៃ​ VOA ​នៅ​រាជធានី​ភ្នំពេញ​បាន​​សម្ភាស​តាម​ទូរស័ព្ទ​ជាមួយ​នឹង​បងប្អូន​ភ្លោះ​ពីរ​នាក់​គឺ​លោក​ ជុំ ហួរ​ និង ​ជុំ ហួត ​ដែល​គេ​គិត​ថា​ ជា​អ្នក​ដឹង​រឿង​ច្រើន​ទាក់ទង​នឹង​ឃាតកម្ម​សម្លាប់​លោក​ កែម ឡី ​អ្នក​វិភាគ​បញ្ហា​សង្គម​ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា។​ បងប្អូន​ភ្លោះ​ពីរ​នាក់​បាន​ពោល​អះអាង​ថា​ ពួកគេ​បង្ខំ​ចិត្ត​គេច​ចេញ​ពី​ប្រទេស​កម្ពុជា​គឺ​ដើម្បី​ស្វែងរក​​សុវត្ថិភាព​និង​សន្តិសុខ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។​ ពួក​គេ​ចង់​ធ្វើ​ជា​សាក្សី​ផ្តល់​សក្ខីកម្ម​​អំពី​ឃាតកម្ម​នេះ​ នៅ​តុលាការ​ក្រៅ​បរទេស ​ព្រោះ​គេ​មិន​មាន​ជំនឿ​លើ​តុលាការ​កម្ពុជា។ សូម​ស្តាប់​កិច្ច​សម្ភាសន៍​ទាំង​ស្រុង​ដូច​តទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG