ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ អ្នកស្រាវជ្រាវ​​​ថា​ការ​បាត់បង់​លោក​កែម ឡី​ ជំរុញ​ «បដិវត្តន៍​ផ្នត់​គំនិត‍»


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ពិធី​បញ្ចុះ​សព​របស់​លោក​បណ្ឌិត​ កែម​ ឡី ​បាន​បញ្ចប់​ជាស្ថាពរ​ហើយ​កាល​ពី​​​ថ្ងៃ​ច័ន្ទ​ ទី​២៥​ ខែ​កក្កដា កន្លង​ទៅ ដោយ​មាន​អ្នក​​​ចូលរួម​ដង្ហែ​​រាប់​សែន​នាក់​ពី​​វត្តចាស់​​ ​ទៅ​កាន់​ស្រុក​កំណើត​របស់​លោក​ ក្នុង​ខេត្ត​តាកែវ កាល​ពី​​ថ្ងៃ​អាទិត្យ។ លោក​បណ្ឌិត​ មាស​ នី អ្នក​វិភាគ​បញ្ហា​សង្គម ​លើក​ឡើង​ថា ​ការ​បាត់បង់​លោក​បណ្ឌិត​ កែម ឡី ​បាន​បង្កើត​​ឲ្យ​មាន«បដិវត្តន៍​នៃ​ផ្នត់​គំនិត» ថ្មី​មួយ​ ដែល​ធ្វើ​ឲ្យ​សាធារណជន​ចាប់ផ្តើម​បង្វែរ​ចំណាប់​អារម្មណ៍​ទៅ​លើ​រឿង​នយោបាយ​ ព្រម​ទាំង​បាន​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ឲ្យ​ស្វែង​រក​យុត្តិធម៌​ និង​វែក​មុខ​ជន​ដៃ​ដល់​ ជូន​លោក​ កែម ឡី។ នាង ហ៊ាន​ សុជាតា​ នៃ​ VOA​ បាន​ធ្វើ​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ ​លោក​ មាស​ នី​ អ្នក​វិភាគ​បញ្ហា​សង្គម​​អំពី​រឿង​នេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG