អ្នកចូលរួមបុណ្យសពលោកកែម ឡី មានសុទិដ្ឋិនិយមថា កូនខ្មែរនឹងយកគំរូតាមលោក កែម ឡី
បន្ទាប់ពីក្រុមគ្រួសារសាច់ញាតិបានតម្កល់សពលោក កែម ឡី អស់រយៈពេលជាងពីរសប្តាហ៍ សពរបស់អ្នកវិភាគដ៏ល្បីល្បាញរូបនេះ ត្រូវបានបញ្ចុះដោយរួមទៅជាមួួយនូវក្តីសោកសង្រេង និងអាឡោះអាល័យទៅក្នុងដីស្ថិតក្នុងបរិវេណនៃគេហដ្ឋានរបស់លោកនៅក្នុងឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃច័ន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦។ ទីកន្លែងនេះ គឺជាស្រុកកំណើតរបស់លោក កែម ឡី ដែលបានបាត់បង់ជីវិត ដោយការបាញ់ប្រហារនៅកណ្តាលថ្ងៃក្នុងរាជធានីភ្នំពេញនាថ្ងៃទី១០ ខែកក្កដាកន្លងទៅ។ លោក ហ៊ុល រស្មី នៃ VOA រាយការណ៍ពីស្រុកត្រាំកក់ ខេត្តតាកែវ៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន