បទសម្ភាសន៍ VOA៖ វិចិត្រករជើងចាស់បណ្តាក់ទុនលើកុមារដើម្បីស្នងកេរមរតកខ្មែរខាងវិចិត្រកម្ម
លោក ព្រហ្ម វិចិត្រ គឺជាវិចិត្រករខាងគំនូរប្រេង និងជានាយកប្រតិបត្តិអង្គការវិចិត្រករខ្មែរដើម្បីកុមារ។ លោកបាននិយាយថា អង្គការនេះលេចចេញជារូបរាងឡើង ដើម្បីជួយដល់កុមារនៅក្នុងភូមិចំនួន៤នៅឃុំក្រាំងពង្ររ ខ័ណ្ឌដង្កោរ រាជធានីភ្នំពេញ ក្នុងការស្វែងរកបំណិនជីវិត តាមរយៈការគូរគំនិត បិតរូបបែបច្នៃប្រឌិត និងឆ្លាក់រូបធ្វើពីក្រមួនទានជាដើម។ លោកថា ការបណ្តុះបណ្តាលកុមារតាំងពីតូចឲ្យមានបំណិនជីវិតតាមរយៈវិចិត្រកម្មនេះ ក៏ជួយដល់ការថែរក្សាកេរមរតកខ្មែរខាងវិចិត្រកម្មដែរ។ ពីរដ្ឋធានីវ៉ាស៊ីនតោន នាង ទែន សុខស្រីនិត បានសម្ភាសលោក ព្រហ្ម វិចិត្រ អំពីអង្គការរបស់លោក៕