បទសម្ភាសន៍ VOA៖ សន្និសីទ Project Inspire 2016 Cambodia
កំណត់និពន្ធ៖ ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកទាំងមូល ក្នុងការផ្សព្វផ្សាយ និងចែករំឡែកព័ត៌មាននានាយ៉ាងឆាប់រហ័សបំផុត។ ប៉ុន្តែ មានការចោទសួរថា តើយុវជនក្នុងសម័យឌីជីថលនេះ ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពដល់កម្រិតណា? កញ្ញា ស៊ូ ហ្សូលីដា បានផ្តួចផ្តើមគម្រោង Project Inspire Cambodia ដើម្បីជំរុញឲ្យមានការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយសន្តិភាព និងភាពឈ្លាសវៃ។ កញ្ញា ស្រេង លក្ខិណា នៃ VOA បានសម្ភាសតាមទូរស័ព្ទជាមួយកញ្ញា ស៊ូ ហ្សូលីដា អ្នកដឹកនាំគម្រោង Project Inspire Cambodia អំពីសន្និសីទ Project Inspire 2016 ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដាខាងមុខនេះ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះដូចតទៅ៕