ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទសម្ភាសន៍ VOA៖ ការបោះឆ្នោត​ប្រជាមតិ​មួយ ដែល​ធ្វើ​ឲ្យ​ផ្នែក​ហិរញ្ញវត្ថុ​សាកលលោក​មាន​ភាពរំជើបរំជួល


នៅ​ថ្ងៃទី ២៣ ខែមិថុនា កន្លង​ទៅ​នេះ ប្រជារាស្រ្ត​នៅ​ចក្រភព​អង់គ្លេស​បាន​សម្រេច​ថា ពួកគេ​ចង់​ឲ្យ​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​សហភាព​អ៊ឺរ៉ុប ដែល​ប្រទេស​នេះ បាន​ធ្វើ​ជា​សមាជិក​អស់​រយៈពេល បួន​ទសវត្សរ៍​មក​ហើយ​នោះ។ លទ្ធផល​នៃ​ការបោះឆ្នោត​ប្រជាមតិ​នេះ បាន​នាំ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី David Cameron ដែល​បាន​ធ្វើ​យុទ្ធនាការ​គាំទ្រ​ឲ្យ​ចក្រភព​អង់គ្លេស​បន្ត​នៅ​ក្នុង​សហភាព​អ៊ឺរ៉ុប​នោះ នឹង​លាលែង​ពី​តំណែង ហើយ​វា​ក៏​បាន​ធ្វើ​ឲ្យ​តម្លៃ​ហ៊ុន​ក្នុង​ពិភពលោក​ធ្លាក់​ថ្លៃ​យ៉ាងខ្លាំង​ផងដែរ។ តែ​ទោះ​ជា​យ៉ាង​នេះក្តី បន្តិច​ក្រោយមក​តម្លៃហ៊ុន​នៅ Wall Street ក្នុង​សហរដ្ឋ​អាមេរិក​បាន​ឡើង​បន្តិច​វិញ។ ដើម្បី​យល់​អំពី​ចំណាត់ការ​របស់​អង់គ្លេស​ក្នុង​ការចាកចេញ​ពី​សហភាព​អ៊ឺរ៉ុប ដែល​ភាសា​អង់គ្លេស​ហៅ​ថា Brexit នេះ ពី​រដ្ឋធានី Washington អ្នកស្រី លី ម៉ូរីវ៉ាន់ នៃ VOA បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ លោក​បណ្ឌិត ឌុច ដារិន្ទ ដែល​ជា​សាស្រ្តាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​មហា​វិទ្យាល័យ Tallahassee ក្នុង​រដ្ឋ Florida នៃ​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG