បទសម្ភាសន៍ VOA៖ ជីវិតអ្នកនិពន្ធដែលឆ្លងកាត់របបនយោបាយចំនួន៦
[កំណត់និពន្ធ]៖ សៀវភៅ A Cambodian Survivor’s Odyssey ឬជាភាសាខ្មែរ«ដំណើរជីវិត» របស់លោកស្រី ជា វណ្ណាត បានបោះពុម្ពផ្សាយជាភាសាអង់គ្លេស និងភាសាខ្មែរ។ សៀវភៅនេះបានរៀបរាប់អំពីជីវិតរបស់លោកស្រី ជា វណ្ណាត ដែលឆ្លងកាត់ការតស៊ូក្នុងរបបចំនួន៦ រាប់ទាំងរបបសង្គមរាស្ត្រនិយមសាធារណរដ្ឋខ្មែរ របបខ្មែរក្រហម និងរបបគ្រប់គ្រងនាពេលបច្ចុប្បន្ននេះ។ លោក សុខ ខេមរា បានជួបសម្ភាសលោកស្រី ជា វណ្ណាត ទាក់ទងនឹងការអភិវឌ្ឍ កំណែទម្រង់ អភិបាលកិច្ចល្អ លទ្ធិប្រជាធិបតេយ្យ និងការតស៊ូមតិផ្សេងៗទៀត។ លោកស្រី ជា វណ្ណាត ធ្លាប់ធ្វើការក្នុងអង្គការជាតិ និងអន្តរជាតិក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២មក។ សូមស្តាប់កិច្ចសម្ភាសន៍នេះដូចតទៅ៕