បទសម្ភាសន៍ VOA៖ ក្តារចុចលក្ខណៈខ្មែរជួយវាយតួអក្សរខ្មែរបានលឿន
កំណត់និពន្ធ៖ លោក ភួយ លីហេង ជានិស្សិតមកពីខេត្តបាត់ដំបង ហើយបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រវិស្វកម្មមេកានិកនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ បន្ទាប់មកលោកបានទៅសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់អំពីថាមពលករកើតឡើងវិញនៅសកលវិទ្យាល័យ Chiang Mai នៅប្រទេសថៃពីឆ្នាំ ២០១៣ដល់ឆ្នាំ ២០១៤។ នៅពេលនោះហើយដែលលោកមានគំនិតបង្កើតក្តារចុចលក្ខណៈខ្មែរហើយលោកបានចំណាយពេលពីរឆ្នាំដើម្បីបង្កើតក្តារចុចលក្ខណៈខ្មែរនេះឡើង។ លោកភួយ លីហេងមានប្រសាសន៍ថា ក្តារចុចដែលលោកបង្កើតថ្មីនេះនឹងជួយឲ្យអ្នកប្រើកុំព្យូទ័រវាយតួអក្សរខ្មែរបានឆាប់រហ័សជាងក្ដារលីម៉ុន (Limon) ឬក្តារយូនីកូដ Unicode។ នាងផន បុប្ផានៃ VOA បានសន្ទនាជាមួយលោកភួយ លីហេងអំពីលក្ខណៈពិសេសនៃក្តារចុចលក្ខណៈខ្មែរនេះ៕