បទសម្ភាសន៍ VOA៖ ជនរងគ្រោះនៃរបបខ្មែរក្រហមបង្កើតសាលាបណ្តុះបណ្តាលបច្ចេកទេសនៅស្រុកកំណើតនៅខេត្តសៀមរាប
លោក រ៉ូនី យឹមសុទ្ធ អ្នកនិពន្ធសៀវភៅ«ប្រឈមនឹងរបបខ្មែរក្រហម» បានរៃអង្គាសថវិកាពីសប្បុរសជន និងបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីរួមចំណែកបង្កើតជាអង្គការបណ្តុះបណ្តាលបច្ចេកទេសបាគង នៅស្រុកកំណើតរបស់លោកក្នុងខេត្តសៀមរាប។ ក្រោយពីចំណាយពេលជាច្រើនឆ្នាំសាងសង់ បច្ចុប្បន្ននេះសាលាបណ្តុះបណ្តាលបច្ចេកទេសបាគង បានចាប់ផ្តើមដំណើរការចាប់តាំងពីខែមិថុនាកន្លងមកនេះ។ លោកបានអញ្ជើញមកដល់ការិយាល័យរបស់ VOA នៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីផ្តល់បទសម្ភាសន៍អំពីសាលាបច្ចេកទេសនេះ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងលោក រ៉ូនី យឹមសុទ្ធ ជាមួយនឹងលោក ម៉ែន គឹមសេង នៃ VOA ដូចតទៅ។