បទសម្ភាសន៍ VOA៖ ផលិតករខ្សែភាពយន្តម្នាក់ មានការជំរុញទឹកចិត្តដោយសារយុវជនខ្មែរ
លោក ជូ ដាវី ជាផលិតករខ្សែភាពយន្តបារាំងមានដើមកំណើតខ្មែរអាយុ៣២ឆ្នាំ លោកបានត្រឡប់ទៅរស់នៅប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០០៩។ ដោយពេញចិត្តនឹងការអភិវឌ្ឍដ៏ឆាប់រហ័សក្នុងរាជធានីនៃប្រទេសកម្ពុជា លោក ដាវី បានផ្ដើមគំនិតផលិតខ្សែភាពយន្តមួយនិយាយអំពីជីវិតក្នុងសម័យទំនើបរបស់យុវជនខ្មែរ។ ជាលទ្ធផល ខ្សែភាពយន្តរបស់លោកដែលមានចំណងជើងថា "កោះពេជ្រ" ត្រូវបានដាក់បញ្ចាំងក្នុងមហោស្រពភាពយន្តទីក្រុងកានប្រទេសបារាំង ក្នុងខែឧសភាកន្លងទៅនេះ។ ខ្សែភាពយន្តនេះបានទទួលពានរង្វាន់ The French Screenwriter and Author Society នៃពានរង្វាន់ Semain de la Critique។ នាង ហឿន សុភ័ក្ត្រ នៃវីអូអេ បានសន្ទនាតាមទូរស័ព្ទជាមួយលោក ជូ ដែលស្នាក់នៅប្រទេសបារាំង។ កិច្ចសន្ទនានេះរៀបរាប់ចាប់ពីដើមកំណើត និងការជំរុញទឹកចិត្តក្នុងការផលិតខ្សែភាពយន្តនេះ រហូតដល់ស្ថានភាពឧស្សាហកម្មភាពយន្តកម្ពុជា។