សហគមន៍ខ្មែរក្រៅប្រទេសបាតុកម្មទាមទារឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្ស
ពលរដ្ឋខ្មែរអាមេរិកាំងសហការជាមួយនឹងសហគមន៍ខ្មែរនៅប្រទេសកាណាដា បារាំង និងអូស្ត្រាលី បានរៀបចំបាតុកម្មជាច្រើនកន្លែងនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ទី ១០ និងទី១១ ខែមិថុនាកន្លងទៅនេះ ព្រមៗគ្នាដើម្បីទាមទារឱ្យដោះលែងសកម្មជនសិទ្ធិមនុស្សនិងអ្នកទោសនយោបាយនានានៅក្នុងប្រទេសកម្ពុជា។ លោក ម៉ែន គឹមសេង នៃ VOA រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន៕