បទសម្ភាសន៍ VOA៖ ពលរដ្ឋខ្មែរកម្ពុជាក្រោមប្រារព្ធខួប៦៧ឆ្នាំ ដែលបារាំងបានកាត់ទឹកដីកម្ពុជាក្រោមឲ្យស្ថិតនៅក្រោមការកាន់កាប់របស់វៀតណាម
ពលរដ្ឋខ្មែរកម្ពុជាក្រោមនៅប្រទេសកម្ពុជា បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសៅរ៍ ទី៤ ខែមិថុនាកន្លងទៅនេះ ដើម្បីរៀបចំពិធីបុណ្យរំលឹកខួប៦៧ឆ្នាំ ដែលបារំាងបានកាត់ទឹកដីកម្ពុជាក្រោម ឲ្យស្ថិតនៅក្រោមការកាន់កាប់របស់វៀតណាម។ ពិធីបុណ្យតាមបែបព្រះពុទ្ធសាសនានេះ បានប្រារព្ធធ្វើឡើងនៅវត្តចាស់ សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីក្រើនរំលឹកដល់កូនខ្មែរគ្រប់រូបឲ្យបានដឹងពីមូលហេតុនៃការបាត់បងទឹកដី។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោក សុខ ខេមរា បានសម្ភាសលោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមក្នុងប្រទេសកម្ពុជា តាមទូរស័ព្ទអំពីពិធីបុណ្យនេះ និងប្រវត្តិនៃការបាត់បង់ទឹកដីកម្ពុជាក្រោមនេះ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ។