លោក អូបាម៉ា៖ ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ច ជាការងារចាំបាច់សម្រាប់វៀតណាម
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានបន្តទស្សនៈកិច្ចរបស់លោកក្នុងប្រទេសវៀតណាមនៅថ្ងៃអង្គារនេះ ដោយលោកបានលើកយកប្រធានបទពីរគឺ ការអភិវឌ្ឍសេដ្ឋកិច្ច និងការគោរពសិទ្ធិមនុស្ស ដោយលោកលើកឡើងថា រឿងទាំងពីរនេះតែងតែដើរទៅទន្ទឹមគ្នាជានិច្ច។ លោក Jeff Custer រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕