ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ រឿង​និទាន​បែប​ប្រឌិត​ខ្មែរ​បុរាណ​មួយ​ជា​ស្នាដៃ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សៀវភៅ​រឿង​និទាន​បែប​ប្រឌិត​ដែល​ចំណង​ជើង​ថា «កូនស្រី​របស់​លោក​ចៅហ្វាយ​ស្រុក៖ អ្នក​ស៊ីឈ្នួល​សរសេរ​សៀវភៅ​ឲ្យ Brahmandhan‍» ត្រូវបាន​រៀបរៀង​ឡើង​ដោយ​អ្នកនាង មាស សម្បតិ្ត ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​សញ្ជាតិ​ខ្មែរ។ សៀវភៅ​នេះ​និយាយ​ពី​ការ​ស៊ើបអង្កេត អាថ៌កំបាំង ការ​រំលោភ​សម្លាប់ និង​ស្នេហា​វ័យក្មេង ដែល​កើត​ឡើង​នៅ​ខេត្ត​សៀមរាប កាលពី​ឆ្នាំ១៩២០ ក្នុង​សម័យ​អាណានិគម​និយម​បារាំង។ អ្នក​នាង មាស សម្បត្តិ បាន​និពន្ធ​សៀវភៅ​បី​ក្បាល​ហើយ​មក​ទល់​សព្វថ្ងៃនេះ ហើយ​បច្ចុប្បន្ន​នេះ​ អ្នកនាង​កំពុង​និពន្ធ​សៀវភៅ​មួយ​ក្បាល​ទៀត ដែល​មាន​លក្ខណៈ​វិទ្យាសាស្ត្រ។ អ្នកនាង និង​ក្រុមគ្រួសារ​របស់​អ្នកនាង​បាន​ភៀស​ខ្លួន​ទៅ​ជំរុំ​ជន​ភៀស​ខ្លួន​ព្រំដែន​ខ្មែរ​ថៃ ហើយត្រូវ​បាន​ទទួល​យក​មក​រស់នៅ​ទីក្រុង Chicago សហរដ្ឋ​អាមេរិក​កាលពី​ឆ្នាំ​១៩៨១។ អ្នកនាង មាស សម្បត្តិ បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​នាង ទែន សុខស្រីនិត នៃ VOA អំពី​សៀវភៅ​ដែល​អ្នក​នាង​ទើប​តែ​និពន្ធ​រួច និង​សៀវភៅ​មួយ​ទៀត​ដែល​អ្នក​នាង​កំពុង​តែ​និពន្ធ។ សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាសន៍​នេះ​ដូច​តទៅ។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG