ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍ VOA៖ អនីតិជន​នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី២ នឹង​ទទួល​បាន​ឱកាស​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ


មណ្ឌល​កែប្រែ​ទី២ ដែល​មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​អនីតិជន និង​ស្ត្រី ដែល​ជាប់​ពន្ធនាគារ​នៅ​ទីនោះ​ច្រើន​ជាង​គេ​បង្អស់​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ក្រោយពី​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ពី​ការ​បំពេញ​កិច្ចការ​របស់​ខ្លួន​ដើម្បី​ផ្តល់​វិជ្ជាជីវៈ​ដល់​អនីតិជន​ដែល​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​សៀមរាប និង​បន្ទាយ​មានជ័យ​មក អង្គការ​ជីវិត​នៅ​កម្ពុជា សហការ​ជាមួយ​នឹង​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ថ្មី​មួយ​ជាមួយ​នឹង​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​បង្កើត​គម្រោង​ផ្តល់​វគ្គបណ្តុះ​បណ្តាល​ដល់​អនីតិជន​ដ៏​ច្រើន​នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី២​នេះ។ លោក ឈិន សែ នាយក​រង​នៃ​អង្គការ​ជីវិត​នៅ​កម្ពុជា បាន​ផ្តល់​បទ​សម្ភាសន៍​ឲ្យ​នាង ទែន សុខស្រីនិត នៃ VOA កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ អំពី​គោលបំណង​នៃ​កិច្ច​ព្រមព្រៀង​នេះ។ សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាសន៍​នេះ​ដូច​តទៅ។

XS
SM
MD
LG