ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទសម្ភាសន៍ VOA៖ អ្នក​ប្រវត្តិវិទូ ថា កម្ពុជា​គួរ​តែ​បង្រៀន​អំពី​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ខ្លួន​ឲ្យ​បាន​ទូលំទូលាយ»


កំណត់និពន្ធ៖ លោក​បណ្ឌិត David Chandler គឺ​ជា​ប្រវត្តិវិទូ​ជនជាតិ​អាមេរិកាំង​មួយ​រូប​ ដែល​បាន​ចំណាយ​ពេល​វេលា​យ៉ាង​ច្រើន​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​សិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​កម្ពុជា។ នៅ​ចន្លោះ​ឆ្នាំ​១៩៨៣​ដល់​ឆ្នាំ​១៩៩៩ លោក​បាន​សរសេរ​ និង​បោះពុម្ពផ្សាយ​​សៀវភៅ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ចំនួន​៥​ក្បាល។ បន្ទប់​ការិយាល័យ​មួយ​នៅ​ក្នុង​អាគារ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ដាក់​ឈ្មោះ​របស់​លោក​ ដើម្បី​ផ្តល់​ជា​កិត្តិយស​ដល់​លោក​ថែម​ទៀត​ផង​។ បច្ចុប្បន្ន​នេះ លោក​គឺ​ជា​សាស្ត្រាចារ្យ​កិត្តិយស​ដែល​ចូល​និវត្តន៍​ពី​សាកលវិទ្យាល័យ Monash University និង​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​អូស្តា្រលី។ សូម​លោក​អ្នក​ស្តាប់​បទសម្ភាសន៍​ដោយ​ផ្ទាល់​​រវាង​កញ្ញា​ហុង ចិន្តា​ នៃ VOA ជាមួយ​នឹង​លោក​បណ្ឌិត David Chandler ស្តី​អំពី​បទពិសោធន៍ ចំណាប់​អារម្មណ៍ និង​ទស្សនៈ​របស់​លោក​ទៅ​លើ​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​កម្ពុជា​ដូច​តទៅ៕

XS
SM
MD
LG