បទសម្ភាសន៍ VOA៖ សារៈសំខាន់របស់សត្វឃ្មុំនិងផលប៉ះពាល់នៃការថយចុះចំនួនសត្វឃ្មុំមកលើប្រជាជនកម្ពុជា
កំណត់និពន្ធ៖ របររកឃ្មុំគឺជាប្រភពចំណូលមួយដ៏សំខាន់ក្នុងការទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនខ្មែរតាំងពីបុរាណកាលមក។ ប៉ុន្តែយោងតាមរបាយការណ៍វាយតម្លៃដែលចេញកាលពីខែកុម្ភៈ ឆ្នាំ២០១៦ របស់ស្ថាប័នមួយដែលគាំទ្រដោយរដ្ឋាភិបាលចម្រុះដែលហៅកាត់ថា (IPBES) បានឲ្យដឹងថា ៤០ភាគរយនៃប្រភេទសត្វដែលជួយដល់ដំណើរលំអងផ្កានៅទូទាំងពិភពលោក ជាពិសេសសត្វឃ្មុំ កំពុងតែប្រឈមនឹងការជិតផុតពូជ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍តាមរយៈទូរស័ព្ទរវាងនាង ហុង ចិន្តា នៃ VOA ជាមួយនឹងលោក មៀង សុថា ដែលជាទីប្រឹក្សាគម្រោងស្រាវជ្រាវវាយតម្លៃសង្វាក់ទឹកឃ្មុំឆ្នាំ២០០៩របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិដែលហៅកាត់ថា (USAID) អំពីសារៈសំខាន់របស់សត្វឃ្មុំ និងផលប៉ះពាល់នៃការថយចុះចំនួនសត្វឃ្មុំមកលើប្រជាពលរដ្ឋកម្ពុជាដូចតទៅ។