បទសម្ភាសន៍ VOA៖ សិស្សវិទ្យាល័យពីកម្ពុជាទទួលវគ្គបណ្តុះបណ្តាលពីភាពជាអ្នកដឹកនាំនៅសហរដ្ឋអាមេរិក
កំណត់និពន្ធ៖ ជីវ សុខហួរ អាយុ១៥ឆ្នាំ និង ឌុក រតនៈ អាយុ១៦ឆ្នាំ គឺជាសិស្សវិទ្យាល័យហ៊ុនសែនអង្គតាសោម ក្នុងចំណោមសិស្សវិទ្យាល័យ៥នាក់មកពីប្រទេសកម្ពុជា ដែលបានចូលរួមក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់យុវជននៅតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០១៦នេះ។ ជារៀងរាល់ឆ្នាំ សកលវិទ្យាល័យ Northern Illinois University បានផ្តល់វគ្គបណ្តុះបណ្តាលពីភាពជាអ្នកដឹកនាំដល់យុវជនវ័យក្មេង ដែលជាសិស្សវិទ្យាល័យមកពីប្រទេសទាំង១០នៃតំបន់អាស៊ីអាគ្នេយ៍ ក្រោមគម្រោងមួយដែលមានឈ្មោះថា Southeast Asia Youth Leadership Program ដោយទទួលបានការឧបត្ថម្ភដោយក្រសួងការបរទេសអាមេរិក។ នាង ទែន សុខស្រីនិត នៃ VOA បានសម្ភាស ជីវ សុខហួរ និង ឌុក រតនៈ អំពីបទពិសោធន៍ដែលអ្នកទាំងពីរទទួលបានពីវគ្គបណ្តុះបណ្តាលនេះ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះដូចតទៅ។