ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍ VOA៖ លោក​សុន ឆ័យ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ពង្រឹង​សមត្ថភាព​ផ្ទៃ​ក្នុង​ ទោះ​បី​មេដឹកនាំ​កំពុង​រង​បញ្ហា​នយោបាយ​ក៏​ដោយ


លោក ​ស៊ុន ឆ័យ​ ប្រធាន​ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​ថា​ លោក​និង​ក្រុម​ការងារ​របស់​លោក​កំពុង​តែ​ខិត​ខំ​ធ្វើ​ការ​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​ បើ​ទោះ​ជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ប្រធាន​របស់​គណបក្ស​លោក ​សម រង្ស៊ី នៅ​ក្រៅ​ប្រទេស​ ហើយ​ប្រធាន​ស្តី​ទី​គណបក្ស​លោក ​កឹម ​សុខា​ កំពុង​រង​ការ​ចោទ​ប្រកាន់​ថា ​មាន​ការ​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា​យ៉ាង​ណា​ក៏​ដោយ។​ លោក​ក៏​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ​លោក​កំពុង​តែ​ធ្វើ​ការ​រៀបចំ​ឯកសារ​ដើម្បី​កោះ​ហៅ​រដ្ឋមន្ត្រី​ដែល​ធ្វើ​ការ​មិន​ល្អ​ឲ្យ​មក​បកស្រាយ​ក្នុង​រដ្ឋសភា។ នាង ​ផន​ បុប្ផា ​នៃ ​VOA ​បាន​សន្ទនា​ជាមួយ​លោក​ស៊ុន ឆ័យ អំពី​បញ្ហា​នេះ​នៅ​ការិយាល័យ​របស់​លោក​នៅ​រដ្ឋសភា៕

XS
SM
MD
LG