ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា​ជំរុញ​ឲ្យ​វៀតណាម​ដោះលែង​អ្នកទោស​នយោបាយ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក អូបាម៉ា


រូបភាព​ឯកសារ៖ លោក Nguyen Van Dai ខាង​ស្តាំធ្វើ​ជា​កសិណ​សាក្សី​កាល​ពី​ខែ​មេសា ២០១៣។
រូបភាព​ឯកសារ៖ លោក Nguyen Van Dai ខាង​ស្តាំធ្វើ​ជា​កសិណ​សាក្សី​កាល​ពី​ខែ​មេសា ២០១៣។

សហរដ្ឋអាមេរិក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​អ្នកទោស​នយោបាយ​និង​បញ្ឈប់​ការធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​សកម្មជន​អង្គការ​សង្គម​ស៊ីវិល។ ក្រុមមន្ត្រី​បាន​ធ្វើ​ការអំពាវនាវ​យ៉ាង​ដូច្នេះ​នៅ​មុនពេល​ដែល​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​បង្អស់របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ មក​កាន់​ប្រទេស​វៀតណាមនៅ​ខែ​ឧសភា​ខាង​មុខ​នេះ។

ខណៈ​ដែល​សហរដ្ឋអាមេរិក​និង​ប្រទេស​វៀតណាម​បាន​បើក​កិច្ចសន្ទនា​ស្តីពី​សិទ្ធិ​មនុស្ស​លើក​ទី​២០​នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន​ លោក​ John Kirby អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែងកាល​ពី​ថ្ងៃ​ច័ន្ទ​ថា «​ការលើក​កម្ពស់​សិទ្ធិមនុស្ស​នៅ​តែ​ជា​ផ្នែក​មួយ​សំខាន់​នៃ​គោលនយោបាយ​ការបរទេស​របស់​អាមេរិក​និង​ជា​គន្លឹះ​សំខាន់មួយ​នៃ​កិច្ចសន្ទនា​នៅ​ក្នុង​ភាពជាដៃគូ​ដ៏​ទូលំទូលាយ​រវាងសហរដ្ឋអាមេរិក​និង​ប្រទេស​វៀតណាម»។

កិច្ចសន្ទនា​នេះបាន​គ្រប​ដណ្តប់​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ជាច្រើន​ ដោយ​រួម​បញ្ចូល​ទាំង​សារៈសំខាន់​នៃដំណើរ​បន្ត​អនុវត្ត​កំណែ​ទម្រង់​ច្បាប់ នីតិរដ្ឋ សេរីភាព​ក្នុង​ការបញ្ចេញ​មតិនិង​ការប្រមូល​ផ្តុំ សេរីភាព​សាសនា សិទ្ធិ​កម្មករ សិទ្ធិ​ជនពិការ សិទ្ធិ​មនុស្ស​ភេទ​ទី​៣ ឬ​ហៅ​ថា LGBT សហប្រតិបត្តិការ​ចម្រុះ ក៏ដូចជា​ក្តី​បារម្ភ​របស់​បុគ្គល​ម្នាក់ៗ​ផង​ដែរ។ ​យោង​តាម​ក្រសួង​ការបរទេស​អាមេរិក។

សហរដ្ឋអាមេរិក​បាន​សម្តែង​ក្តី​បារម្ភ​យ៉ាងខ្លាំង​លើ​ករណី​របស់​លោក Nguyen Van Dai មេធាវី​សិទ្ធិ​មនុស្ស ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​កាល​ពី​ពាក់កណ្តាល​ខែ​ធ្នូ​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ។

ការចាប់​ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​លោក​កំពុង​តែ​ត្រៀម​ខ្លួន​ជួប​ជាមួយ​នឹង​គណៈប្រតិភូ​សហភាព​អឺរ៉ុប​នៅ​ក្នុង​ទីក្រុង​ហាណូយ​ដើម្បី​ចូល​រួម​ក្នុង​កិច្ចសន្ទនា​ស្តីពី​សិទ្ធិ​មនុស្ស​រវាង​អឺរ៉ុប​និង​វៀតណាម​នោះ៕

XS
SM
MD
LG