ភាពយន្តឯកសារ៖ «I AM CHUT WUTTY (ខ្ញុំជា ឈុត វុទ្ធី)» ទាំងស្រុងជាភាសាខ្មែរ
ដើម្បីរំឭកដល់ខួបបួនឆ្នាំនៃការបាញ់សម្លាប់សកម្មជនព្រៃឈើ លោក ឈុត វុទ្ធី អ្នកដឹកនាំភាពយន្តឯកសារដែលមានចំណងជើងថា «ខ្ញុំជា ឈុត វុទ្ធី» បានបញ្ចេញភាពយន្តឯកសារនេះជាសាធារណៈលើប្រព័ន្ធអ៊ីនធើណិត។ កាលពីសប្តាហ៍មុន ភាពយន្តឯកសារនេះត្រូវបានរដ្ឋាភិបាលកម្ពុជាហាមឃាត់មិនឲ្យចាក់ផ្សាយជាសាធារណៈ៕