ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ តើ​ពលរដ្ឋ​ខ្មែរ អាច​រៀន​អ្វី​ខ្លះ​បាន​ពី​ភាពយន្ត​អាមេរិក​មួយ​ដែល​មាន​ចំណងជើង​ថា «The Big Short»?


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ភាពយន្ត​អាមេរិក​មួយ​ដែល​មាន​ចំណងជើង​ថា «The Big Short» ត្រូវ​បាន​ជ្រើសតាំង​ដើម្បី​ទទួល​ពាន​រង្វាន់​អូស្ការ​នៅ​ឆ្នាំ​នេះ សម្រាប់​ភាពយន្ត​ដែល​មាន​ទស្សនីយភាព​ល្អ​ជាង​គេ។ ការណ៍​នេះ​ជា​រឿង​កម្រ​មួយ​ដែល​ភាពយន្ត​ស្តីអំពី​សេដ្ឋកិច្ច​បាន​ទទួល​ការជ្រើសតាំង​សម្រាប់​រង្វាន់​ដ៏​ធំ​ផ្នែក​ភាពយន្ត​ដូច​នេះ។ ថ្វីបើ​ភាពយន្ត​នេះ មិន​បាន​ទទួល​រង្វាន់​នោះ​ក៏ដោយ ក៏​វា​បាន​ធ្វើ​ឲ្យ​មាន​ការសន្ទនា​យ៉ាងច្រើន អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ ២០០៨ ដែល​វា​បណ្តាល​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុត​តាំងពី​ទសវត្សរ៍​ ១៩៣០ មក។ ពី​រដ្ឋធានី Washington អ្នកស្រី លី ម៉ូរីវ៉ាន់ នៃ VOA បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ លោក​បណ្ឌិត ឌុច ដារិន្ទ ដែល​ជា​សាស្រ្តាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​មហា​វិទ្យាល័យ Tallahassee ក្នុង​រដ្ឋ Florida នៃ​សហរដ្ឋ​អាមេរិក អំពី​ភាពយន្ត «The Big Short» នេះ ហើយ ថាតើ​ពលរដ្ឋ​ខ្មែរ អាច​រៀន​អ្វី​ខ្លះ​បាន​ពី​ភាពយន្ត​អាមេរិក​មួយនេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG