ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ពលរដ្ឋ​ខ្មែរ​នៅ​ប៊ែលហ្សិក​បារម្ភ​ពី​សន្តិសុខ​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​​វាយ​ប្រហារ​​ភេរវកម្ម​​នៅ​ក្នុង​ទីក្រុង​ប៊្រុចសែល (Brussels) ប្រទេសប៊ែលហ្ស៊ិក​ពីរ​លើក​ជាប់ៗ​គ្នា បាន​សម្លាប់មនុស្ស​យ៉ាង​តិច​២១នាក់​និង​ធ្វើ​ឲ្យ​របួស​ជាច្រើននោះ បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​និង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ រួម​ទាំង​ពលរដ្ឋ​កម្ពុជា​ ដែល​រស់​នៅ​ទីនោះ​ផងដែរ។ ការ​វាយប្រហារ​នោះ​ត្រូវ​គេ​ដឹង​ថា កើត​ឡើង​នៅ​ ម៉ោង​ប្រមាណ​៧ព្រឹក​ គឺ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ Zaventem និង​មួយ​លើក​ទៀត កើត​ឡើង​នៅ​ក្នុងស្ថានីយ​រថភ្លើងក្រោមដី ​ Metro ឈ្មោះ Maelbeek ដែល​បាន​កើត​ឡើង​នៅ​វេលា​​ជាង១ម៉ោង​ក្រោយ​​ពី​​ការ​​វាយ​ប្រហារ​លើកទី១​នៅ​ថ្ងៃនេះ។ លោក សុខ ខេមរា នៃ VOA បាន ជួបសម្ភាសតាម​ទូរស័ព្ទ​ជា​មួយលោក តាន់ ឆាន់នីន (Tann Chhannin) ជា​អាជីវករ​ លក់​គ្រឿង​បម្លាស់​រថយន្ត​និង​សាំង​ម្នាក់​ក្នុង​ទី​ក្រុង Charleroi ជាប់​ទី​​ក្រុង​ប្រ៊ុចសែល​​ដែល​មាន​ការ​វាយប្រហារ​ភេវកម្មនោះ។ សូមស្តាប់កិច្ចសម្ភាសន៍​នេះ ដូចតទៅ៖

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG