បទសម្ភាសន៍ VOA ជាមួយនិស្សិត សុខ សុភ័ក្រ្តបញ្ញា អំពីសារៈសំខាន់នៃទំនាក់ទំនងរវាងយុវជន និងរដ្ឋាភិបាលក្នុងការកសាងសង្គម
ការកសាងសង្គមទាមទារឲ្យមានការចូលរួមដ៏សកម្មរបស់យុវជន និងទំនាក់ទំនងល្អរបស់យុវជន និងរដ្ឋាភិបាល។ នេះបើយោងតាមការយល់ឃើញរបស់យុវតី សុខ សុភ័ក្រ្តបញ្ញា ដែលជានិស្សិតឆ្នាំទី២ នៃដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយដែលបានចូលរួមក្នុងកម្មវិធីផ្តួចផ្តើមភាពជាអ្នកដឹកនាំរបស់យុវជននៅអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា (YSEALI) រយៈពេល៥សប្តាហ៍នៅសហរដ្ឋអាមេរិក។ នាង ទែន សុខស្រីនិត នៃ VOA បានសម្ភាសយុវតី សុខ សុភ័ក្ត្របញ្ញា អំពីបទពិសោធន៍ទទួលបានពីការចូលរួមកម្មវិធីនេះ និងអំពីសារៈសំខាន់នៃទំនាក់ទំនងរវាងយុវជន និងរដ្ឋាភិបាលក្នុងកសាងសង្គម។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ។