បទសម្ភាសន៍ VOA៖ គន្លឹះជោគជ័យដើម្បីចូលរួមក្នុងកម្មវិធីហ្វឹកហាត់អ្នកដែលទើបចាប់ផ្តើមវិជ្ជាជីវៈ ឬ Junior Professional Program
អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកស្បៀងអាហារនិងកសិកម្មបានបង្កើតកម្មវិធីបណ្តុះបណ្តាលអ្នកដែលទើបចាប់ផ្តើមវិជ្ជាជីវៈ ឬ Junior Professional Program ហើយក្នុងនោះក៏មានយុវជនខ្មែរមួយរូបដែលត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធីនេះផងដែរ។ លោក យូ នី បេក្ខជនថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិនៅឯសកលវិទ្យាល័យ Waseda ប្រទេសជប៉ុន ហើយបច្ចុប្បន្នលោកគឺជាមន្ត្រីខាងគោលនយោបាយ នៅការិយាល័យប្រចាំតំបន់អាហ្រ្វិករបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកស្បៀងអាហារនិងកសិកម្មដែលមានស្នាក់ការនៅក្នុងប្រទេសហ្គាណា។ នាង ស្រេង លក្ខិណា នៃ VOAបានសម្ភាសលោក យូ នី អំពីគន្លឹះ ជោគជ័យដើម្បីចូលរួមក្នុងកម្មវិធីនេះ៕