ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ឱសថ ធ្វើ​ឲ្យ​សមាជិក​រដ្ឋ​សភា​ខឹង​សម្បារ


អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ឱសថ ធ្វើ​ឲ្យ​សមាជិក​រដ្ឋ​សភា​ខឹង​សម្បារ
សូម​រង់ចាំ
Embed

No media source currently available

0:00 0:03:35 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​ថ្នាំពេទ្យ​មួយ​របស់​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ឲ្យ​ពួក​សមាជិក​សភា​ខឹង​សម្បារ​ដោយ​លោក​បដិសេធ​ពុំ​ព្រម​ពន្យល់​ថា តើ​ហេតុ​អ្វី​បាន​ជា​លោក ​ដំឡើង​តម្លៃ​ថ្នាំ​គ្រាប់​ជួយ​សង្គ្រោះ​ជីវិត​ដល់​ទៅ​៥​ពាន់​ភាគ​រយ។ លោក Martin Shkreli បាន​ត្រូវ​នាំ​ខ្លួន​ចេញ​ពី​សវនាការ​សភា​កាល​ពី​ពេលថ្មី​ៗ​នេះ​បន្ទាប់​ពី​និយាយ​យោង​ពី​សិទ្ធិ​របស់​លោក​ក្នុង​ការ​មិន​និយាយ​ប៉ះពាល់​លើ​ខ្លួន​ឯង។ បុរស​អាយុ​៣២​ឆ្នាំ​រូប​នេះ បាន​ទទួល​ការ​កោះ​ហៅ​ឲ្យ​បង្ហាញ​ខ្លួន​នៅ​ខាង​មុខ​សវនាការ​នោះ បន្ទាប់ពី​អតីត​ក្រុម​ហ៊ុន​របស់​លោក​ឈ្មោះ Turing Pharmaceuticals បាន​ដំឡើង​តម្លៃ​ឱសថ Daraprim ដែល​ជា​ឱសថ​ប្រើ​ប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​អេដស៍​ហើយ​នឹង​ប្រភេទ​ជំងឺ​មហារីក​មួយ​ចំនួន​ពី​តម្លៃ​១៣​ដុល្លា​៥០​សេន​ក្នុង​មួយ​គ្រាប់​រហូត​ដល់​៧៥០​ដុល្លា​ក្នុង​មួយ​គ្រាប់។ អ្នកស្រី Zlatica Hoke នៃ VOA រាយការណ៍​អំពី​រឿង​នេះ។ លោក ជឹង ប៉ូជីន ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG